គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សេណេហ្កាល់ : សិក្ខាសាលាក្រោយថ្នាក់ឧត្តមសិក្សាសម្រាប់ជំនួយការឱសថការី

កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / សុខភាព / Author : ATH Sokren

កាលពីថ្ងៃទី២៣ មករា សហគ្រាសផលិតឱសថប៉េប៉េអឹមបានដឹកនាំសិក្ខាសាលាក្រោយថ្នាក់ឧត្តមសិក្សាដែលរៀបចំឡើងដោយសមាគមជំនួយការឱសថការីនៅទីក្រុង Touba ក្រោមវត្តមានរបស់លោក Aliou Ndiaye ប្រធានសមាគម អមដោយលោក Doyen Ndoye អនុប្រធាន លោក Baye Modou លេខាធិការ និងលោក Idrissa Guéye អ្នកសម្របសម្រួលកម្មវិធី។

គោលបំណងចម្បងនៃសិក្ខាសាលា គឺផ្សព្វផ្សាយឱ្យស្គាល់កាន់តែច្បាស់ពីផលិតផលឱសថសំខាន់ៗ របស់សហគ្រាសផលិតឱសថប៉េប៉េអឹម មានដូចជាថ្នាំបំបាត់ការឈឺចុកចាប់ Panadol ថ្នាំក្អក Carbotoux ថ្នាំវីតាមីន B Vit Fort ថ្នាំ Kinafon និងផលិតផលម៉ាក Kem។ សិក្ខាសាលាបានប្រព្រឹត្តទៅយ៉ាងរលូន ដោយសមាគមបានខិតខំប្រឹងប្រែងរៀបចំបានយ៉ាងល្អ។ ពេលវេលាសំខាន់បំផុតគឺការជជែកពិភាក្សាជុំវិញការទទួលខុសត្រូវនានានៅឱសថស្ថាន ជាពិសេសការទទួលភ្ញៀវ និងការស្តាប់អតិថិជនជាដើម។

ប្រធានបទនេះទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម បានគូសបញ្ជាក់ពីការអភិវឌ្ឍន៍ខ្លួនឯងរបស់អ្នកលក់នៅឱសថស្ថាន។ ក្នុងឱកាសនោះដែរ ផលិតផលឱសថជាច្រើនត្រូវបានលើកឡើងមកបង្ហាញ ដោយរម្លឹកពីរោគសញ្ញានៃការឈឺចាប់ និងគ្រុនក្តៅ។ បន្ទាប់មកមានបង្ហាញពីផលិតផល Rhinex និងខេមប្រូប៊ីយ៉ូទិក។

ជំនួបបែបនេះមានសារៈសំខាន់ណាស់ដើម្បីឱ្យយើងស្វែងយល់ពីកង្វល់ និងការផ្តល់យោបល់ត្រឡប់មកវិញរបស់អ្នកជំនាញទាក់ទងនឹងផលិតផលដែលបានដាក់បង្ហាញ។ គឺជាឱកាសសម្រាប់យើងដើម្បីកែលម្អឱ្យសមស្របនឹងតម្រូវការ។

នៅចុងបញ្ចប់ មានការដើរទស្សនាកន្លែងសំខាន់ៗ ដូចជា មណ្ឌលសុខភាព Ndamatou និងជួបលោកវេជ្ជបណ្ឌិត Fatou Niang និងក្រុមការងាររបស់លោកនៅទីនោះ។ គ្រូពេទ្យពីររូបមកពីគ្លីនិក Mohamed Fadel ត្រូវបានអញ្ជើញចូលរួមពិសាភោជនាហារពេលល្ងាច ដើម្បីពិភាក្សាគ្នាជុំវិញផលិតផលឱសថមួយចំនួនសម្រាប់កុមារ។ ពួកលោកក៏បានសុំឱ្យមានការគាំទ្រដល់វគ្គបណ្តុះបណ្តាលរបស់ខ្លួនទាក់ទងនឹងសញ្ញាបត្រថ្នាក់ DEA (រៀនមួយឆ្នាំក្រោយម៉ាស្ទ័រសម្រាប់ត្រៀមទៅថ្នាក់បណ្ឌិត) នៅសាកលវិទ្យាល័យ Dakar